ជន‌គណនា 1:1-17

ជន‌គណនា 1:1-17 ពគប

នៅ​ថ្ងៃ​ដំបូង ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ ចាប់​តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា ចូរ​ឲ្យ​រាប់​ចំនួន​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​គ្រប់​ទាំង​មនុស្ស​ប្រុសៗ តាម​ឈ្មោះ​គេ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ គឺ​គ្រប់​ទាំង​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រាអែល ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន នោះ​ឯង ហើយ​នឹង​អើរ៉ុន ត្រូវ​រាប់​គេ​តាម​ពួក​កង​របស់​គេ ហើយ​ត្រូវ​ឲ្យ​មាន​ម្នាក់ៗ​ពី​គ្រប់​ទាំង​ពូជ​អំបូរ​ទាំង​អស់ ដែល​ជា​មេ​ក្នុង​វង្សា‌នុវង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ឯង ឯ​មនុស្ស​ដែល​ត្រូវ​ឈរ​ជា​មួយ​នឹង​ឯង នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ ពី​ពូជ​អំបូរ​រូបេន​១ ស៊្លូមាល ជា​កូន​ស៊ូរី‌សាដាយ ពី​ពូជ​អំបូរ​ស៊ីម្មាន​១ ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ ពី​ពូជ​អំបូរ​យូដា​១ នេថា‌នេល ជា​កូន​ស៊ូហារ ពី​ពូជ​អំបូរ​អ៊ីសាខារ​១ អេលាប ជា​កូន​ហេល៉ូន ពី​ពូជ​អំបូរ​សាប់‌យូល៉ូន​១ ឯ​ពួក​កូន​ចៅ​យ៉ូសែប គឺ​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​អេប្រា‌អិម​១ នឹង​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១ អ័ប៊ីដាន ជា​កូន​គីដា‌ហូនី ពី​ពូជ​អំបូរ​បេន‌យ៉ាមីន​១ អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ ពី​ពូជ​អំបូរ​ដាន់​១ ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន ពី​ពូជ​អំបូរ​អេស៊ើរ​១ អេលា‌សាប់ ជា​កូន​ដេហ៊ូអែល ពី​ពូជ​អំបូរ​កាឌ់​១ អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ពី​ពូជ​អំបូរ​ណែប‌ថាលី​១ នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​ហៅ​ពី​ពួក​ជំនុំ​មក សុទ្ធ​តែ​ជា​កំពូល​លើ​ពូជ​អំបូរ​នៃ​ពួក​ឰយុកោ​គេ​រៀង​ខ្លួន គឺ​ជា​មេ​លើ​ទាំង​ពាន់ៗ​នៃ​សាសន៍​អ៊ីស្រាអែល ម៉ូសេ​នឹង​អើរ៉ុន ក៏​យក​មនុស្ស​ទាំង​នេះ ដែល​បាន​ចេញ​ឈ្មោះ​ហើយ​នោះ

អាន ជន‌គណនា 1