នេហេមា 1:1-2
នេហេមា 1:1-2 ពគប
នេះជាពាក្យរបស់នេហេមា ជាកូនហាកាលា។ នៅខែមិគ្គសិរ ឆ្នាំទី២០ ក្នុងរាជ្យអើថាស៊ើកសេស ដ៏ជាស្តេច កំពុងដែលខ្ញុំនៅស៊ូសាន ជាព្រះរាជវាំង នោះហាណានី ជាពួកបងប្អូនខ្ញុំ នឹងមនុស្សខ្លះទៀត ក៏មកដល់ពីស្រុកយូដា ហើយខ្ញុំសួរគេពីដំណើរពួកសាសន៍យូដា ដែលបានរួច ជាពួកអ្នកដែលសល់ ពីអស់អ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ហើយពីដំណើរក្រុងយេរូសាឡិមផង


