ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅ ដរាបដល់កំណត់នៃនាង ដែលឈឺនឹងសំរាល បានកើតកូនមក នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា នឹងឫទ្ធានុភាពរបស់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃខ្លួន នោះគេនឹងស្ថិតស្ថេរនៅ ដ្បិតអ្នកនោះនឹងបានជាធំ រហូតដល់ចុងផែនដីបំផុត អ្នកនោះនឹងបានជាទីក្សេមក្សាន្តដល់យើង ដូច្នេះ កាលណាពួកអាសស៊ើរលុកលុយចូលក្នុងស្រុកយើង ឬបើកាលណាគេដាក់ជើងចូលមកក្នុងដំណាក់យើង នោះយើងនឹងលើកពួកអ្នកគង្វាល៧នាក់ នឹងពួកជាប្រធាន៨នាក់ឲ្យទាស់នឹងគេ ពួកនោះនឹងបំផ្លាញស្រុកអាសស៊ើរដោយដាវ នឹងស្រុកនីមរ៉ូឌត្រង់ទ្វារស្រុកគេផង អ្នកនោះនឹងដោះឲ្យយើងរួចពីពួកសាសន៍អាសស៊ើរ ក្នុងកាលដែលគេទន្ទ្រានចូលក្នុងស្រុកយើង ឬបើកាលណាគេដាក់ជើង មកក្នុងព្រំស្រុករបស់យើងដែរ
អាន មីកា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 5:2-5
17 ថ្ងៃ
នៅក្នុងពាក្យសំដីដ៏ស្រស់ស្អាត មីកាបានហៅមេដឹកនាំនៃប្រទេសអ៊ីស្រាអែល និងយូដាឱ្យស្រឡាញ់សេចក្ដីមេត្ដាករុណា ប្រព្រឹត្តដោយយុត្ដិធម៌ ហើយដើរដោយបន្ទាបខ្លួនជាមួយនឹងព្រះ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈមីកា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ