ម៉ាថាយ 17:10-13
ម៉ាថាយ 17:10-13 ពគប
ពួកសិស្សទូលសួរថា ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន ទ្រង់ឆ្លើយតបថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេមិនបានស្គាល់លោកទេ ហើយគេប្រព្រឹត្តនឹងលោកតាមតែចិត្តផង បន្តិចទៀត កូនមនុស្សនឹងត្រូវគេធ្វើទុក្ខដូច្នោះដែរ នោះពួកសិស្សក៏យល់ថា ទ្រង់មានបន្ទូលពីយ៉ូហាន-បាទីស្ទទេ។

