ម៉ាថាយ 1:1-17

ម៉ាថាយ 1:1-17 ពគប

នេះ​បញ្ជី​ពង្សាវតារ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​វង្សា​ហ្លួង​ដាវីឌ នឹង​ជា​ជំនួរ​វង្ស​នៃ​លោក​អ័ប្រាហាំ​ដែរ អ័ប្រាហាំ​បង្កើត​អ៊ីសាកៗ​បង្កើត​យ៉ាកុបៗ​បង្កើត​យូដា ហើយ​នឹង​បង​ប្អូន​គាត់ យូដា​យក​នាង​តាម៉ារ បង្កើត​បាន​ពេរេស​នឹង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុនៗ​បង្កើត​អើរ៉ាម អើរ៉ាម​បង្កើត​អ័មីន៉ា‌ដាប់ៗ​បង្កើត​ណាសូនៗ​បង្កើត​សាល‌ម៉ូន សាល‌ម៉ូន​យក​នាង​រ៉ាហាប បង្កើត​បាន​បូអូសៗ​យក​នាង​រស់ បង្កើត​បាន​អូបិឌៗ​បង្កើត​អ៊ីសាយ អ៊ីសាយ​បង្កើត​ដាវីឌ​ដ៏​ជា​ស្តេច ស្តេច​ដាវីឌ​យក​ប្រពន្ធ​របស់​អ៊ូរី បង្កើត​បាន​សាឡូម៉ូន សាឡូម៉ូន​បង្កើត​រេហូ‌បោមៗ​បង្កើត​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​បង្កើត​អេសា អេសា​បង្កើត​យ៉ូសា‌ផាតៗ​បង្កើត​យ៉ូរ៉ាមៗ​បង្កើត​អូសៀស អូសៀស​បង្កើត​យ៉ូថាមៗ​បង្កើត​អេហាសៗ​បង្កើត​អេសេ‌គាស អេសេ‌គាស​បង្កើត​ម៉ាន៉ាសេៗ​បង្កើត​អាំម៉ូនៗ​បង្កើត​យ៉ូសៀស យ៉ូសៀស​បង្កើត​យេកូនាស ហើយ​នឹង​បង​ប្អូន​គាត់ នៅ​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ក្រោយ​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​យេកូនាស​បង្កើត​បាន​សាល‌ធាលៗ​បង្កើត​សូរ៉ូបា‌បិល សូរ៉ូ‌បា‌បិល​បង្កើត​អ័ប៊ី‌យុឌៗ​បង្កើត​អេលា‌គីមៗ​បង្កើត​អេសូរ អេសូរ​បង្កើត​សាដុកៗ​បង្កើត​អេគីមៗ​បង្កើត​អេលី‌យុឌ អេលី‌យុឌ​បង្កើត​អេលាសារៗ​បង្កើត​ម៉ាថានៗ​បង្កើត​យ៉ាកុប យ៉ាកុប​បង្កើត​យ៉ូសែប ជា​ប្ដី​នាង​ម៉ារា មាតា​ព្រះ‌យេស៊ូវ ដែល​ហៅ​ថា «ព្រះ‌គ្រីស្ទ» ដូច្នេះ តាំង​ពី​អ័ប្រាហាំ ដរាប​មក​ដល់​ហ្លួង​ដាវីឌ រួម​ទាំង​អស់​មាន​១៤​ដំណ តាំង​ពី​ហ្លួង​ដាវីឌ ដរាប​មក​ដល់​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ក៏​មាន​១៤​ដំណ ហើយ​តាំង​ពី​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ដរាប​មក​ដល់​ព្រះ‌គ្រីស្ទ ក៏​មាន​១៤​ដំណ​ដែរ។

អាន ម៉ាថាយ 1