ឯព្រះយេស៊ូវទ្រង់វិលទៅស្រុកកាលីឡេវិញ ទាំងមានព្រះចេស្តានៃព្រះវិញ្ញាណសណ្ឋិតលើទ្រង់ នោះមានឮល្បីពីទ្រង់សុសសាយទួទៅក្នុងស្រុកនៅជុំវិញ ទ្រង់បង្រៀនក្នុងសាលាប្រជុំរបស់គេ ហើយគេក៏សរសើរដំកើងទ្រង់ទាំងអស់គ្នា រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ ហើយឈរឡើង ដើម្បីអានមើលគម្ពីរ គេក៏យកគម្ពីរហោរាអេសាយមកថ្វាយទ្រង់ កាលទ្រង់បានបើកគម្ពីរហើយ នោះទ្រង់រកឃើញត្រង់កន្លែងដែលមានសេចក្ដីចែងទុកមកថា «ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះអម្ចាស់កំណត់ទុក» កាលទ្រង់បានបិទគម្ពីរ ប្រគល់ដល់អ្នករក្សាសាលាវិញហើយ នោះទ្រង់ក៏គង់ចុះ ឯពួកអ្នកដែលនៅក្នុងសាលា គេក៏សំឡឹងមើលទ្រង់ ទ្រង់ចាប់តាំងមានបន្ទូលទៅគេថា នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ គ្រប់គ្នាជាសាក្សីពីទ្រង់ ក៏អស្ចារ្យក្នុងចិត្តពីព្រះបន្ទូលដ៏ផ្អែមពីរោះ ដែលចេញពីព្រះឱស្ឋទ្រង់មក ហើយគេនិយាយថា តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬអី តែទ្រង់មានបន្ទូលទៅគេថា ពិតប្រាកដជាអ្នករាល់គ្នានឹងនិយាយពាក្យប្រៀបនេះដាក់ខ្ញុំថា គ្រូពេទ្យអើយ ចូរមើលខ្លួនអ្នកឲ្យជាសិនចុះ ការអ្វីដែលយើងបានឮថា អ្នកធ្វើនៅក្រុងកាពើណិម នោះចូរធ្វើនៅស្រុករបស់ខ្លួននេះដែរ ទ្រង់ក៏មានបន្ទូលទៀតថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ ខ្ញុំក៏និយាយប្រាកដនឹងអ្នករាល់គ្នាថា នៅជាន់លោកអេលីយ៉ា កាលរាំង៣ឆ្នាំ៦ខែ ហើយមានអំណត់អត់ជាខ្លាំង នៅពេញក្នុងស្រុក នោះមានមេម៉ាយជាច្រើន នៅស្រុកអ៊ីស្រាអែលដែរ តែព្រះទ្រង់មិនបានចាត់លោកអេលីយ៉ា ឲ្យទៅឯមេម៉ាយណាមួយនោះសោះ គឺបានចាត់លោកទៅឯស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ហើយនៅជាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាមួយបានជាស្អាតសោះ បានជាតែលោកណាម៉ាន ជាសាសន៍ស៊ីរី១ប៉ុណ្ណោះ កាលពួកអ្នកនៅក្នុងសាលាប្រជុំ បានឮសេចក្ដីទាំងនោះហើយ គេមានពេញដោយសេចក្ដីក្រោធ ក៏ក្រោកឡើង ដេញទ្រង់ចេញពីភូមិ បណ្តើរទៅដល់ចំរែះនៅលើភ្នំដែលគេបានកធ្វើភូមិ ដើម្បីនឹងច្រានទំលាក់ចុះទៅក្រោម ប៉ុន្តែទ្រង់យាងកាត់កណ្តាលពួកគេចេញបាត់ទៅ។ ទ្រង់យាងចុះទៅដល់កាពើណិម ជាទីក្រុងស្រុកកាលីឡេ ក៏តែងតែបង្រៀនគេរាល់ថ្ងៃឈប់សំរាក គេក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀនណាស់ ពីព្រោះទ្រង់មានបន្ទូលដោយអំណាច រីឯនៅក្នុងសាលានោះ មានមនុស្សម្នាក់ ដែលមានវិញ្ញាណអារក្សអសោចិ៍ចូល វាស្រែកឡើងជាខ្លាំងថា ហ៊ឹះ នែព្រះយេស៊ូវពីណាសារ៉ែតអើយ តើយើង ហើយនឹងទ្រង់មានហេតុអ្វីនឹងគ្នា តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ ព្រះយេស៊ូវក៏កំហែងវាថា ចូរស្ងៀមចុះ ហើយចេញពីមនុស្សនេះទៅ លុះអារក្សបានផ្តួលអ្នកនោះទៅកណ្តាលពួកគេ នោះក៏ចេញទៅឥតមានធ្វើឲ្យឈឺអ្វីឡើយ គ្រប់គ្នាក៏នឹកស្ងើចក្នុងចិត្ត ទាំងសួរគ្នាថា តើពាក្យបែបយ៉ាងណានេះ ដែលលោកបង្គាប់ដល់វិញ្ញាណអសោចិ៍ ដោយអំណាចនឹងឫទ្ធិបាន ហើយវាក៏ចេញទៅដូច្នេះ នោះក៏ឮល្បីខ្ចរខ្ចាយពីទ្រង់ សុសសាយទៅគ្រប់ទីកន្លែងជុំវិញ។ រួចទ្រង់ក្រោកឡើង យាងចេញពីសាលា ចូលទៅក្នុងផ្ទះស៊ីម៉ូន រីឯម្តាយក្មេកស៊ីម៉ូន នាងកំពុងគ្រុនជាខ្លាំង ហើយគេសូមអង្វរទ្រង់ឲ្យនាង ទ្រង់ក៏ឈរឈ្ងោកទៅនាង ទាំងកំហែងដល់គ្រុន នោះគ្រុនក៏បាត់ទៅ រួចនាងក្រោកឡើងភ្លាម បំរើដល់ទាំងអស់គ្នា។ ដល់ពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនឈឺជំងឺផ្សេងៗ គេនាំអ្នកទាំងនោះមកឯទ្រង់ ហើយទ្រង់ប្រោសគេគ្រប់គ្នាឲ្យបានជា ដោយដាក់ព្រះហស្តលើ ក៏មានអារក្សចេញពីមនុស្សជាច្រើនដែរ វាស្រែកឡើងថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ តែទ្រង់បន្ទោស ហាមមិនឲ្យវានិយាយសោះ ពីព្រោះវាដឹងថា ទ្រង់ជាព្រះគ្រីស្ទពិត។ លុះព្រឹកឡើង ទ្រង់យាងចេញទៅឯកន្លែងស្ងាត់ ឯបណ្តាមនុស្សគេតាមរកទ្រង់ ក៏មកដល់ ហើយឃាត់ទ្រង់ ដើម្បីមិនឲ្យទ្រង់យាងចេញពីគេឡើយ តែទ្រង់មានបន្ទូលថា ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះ ដល់អស់ទាំងស្រុកឯទៀតដែរ គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក ទ្រង់ក៏ប្រកាសក្នុងអស់ទាំងសាលាប្រជុំនៅស្រុកកាលីឡេទួទៅ។
អាន លូកា 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 4:14-44
5 Days
Jesus came to set us free, but there can definitely be seasons in our journey with Him where we can feel anything but free. This 5-day devotional will be breaking us out of our cages while equipping and empowering us to live the life of freedom Christ desires for us each day. For more content, visit finds.life.church
7 Days
A blind beggar crying out desperately by the side of the road, an immoral woman despised as dirty by polite society, a corrupt government employee hated by all – how could any of these people from society’s fringes hope to connect with a holy God? Based on insights from the book of Luke in the Africa Study Bible, follow Jesus as he bridges the gap between God and the marginalized.
29 ថ្ងៃ។
សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ដំណឹងល្អ លូកាប្រាប់ពីរឿងរបស់ព្រះយេស៊ូតាំងពីកំណើតដល់សុគតដល់ការរស់ឡើងវិញ។ លូកាក៏រៀបរាប់ឡើងវិញនូវការបង្រៀនរបស់ទ្រង់ដែលបានផ្លាស់ប្តូរពិភពលោក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលូកា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ