យ៉ូស្វេ 1:2-6

យ៉ូស្វេ 1:2-6 ពគប

ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​ស្លាប់​ទៅ​ហើយ ដូច្នេះ​ចូរ​រៀបចំ​ឆ្លង​ទន្លេ​យ័រដាន់​ឥឡូវ​នេះ​ចុះ ព្រម​ទាំង​បណ្តា​មនុស្ស​ទាំង​នេះ​ផង ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ គឺ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល អស់​ទាំង​ទី​កន្លែង​ណា​ដែល​ឯង​ដាក់​ជើង​ជាន់ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​ប្រាប់​ម៉ូសេ​ហើយ ឯ​ព្រំ​ប្រទល់​របស់​ឯង​រាល់​គ្នា នោះ​ត្រូវ​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន នឹង​ភ្នំ​ល្បាណូន​នេះ រហូត​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត ជា​ស្រុក​របស់​សាសន៍​ហេត​ទាំង​មូល ហើយ​ទៅ​ដល់​សមុទ្រ​ធំ នៅ​ទិស​ខាង​លិច​ដែរ នឹង​គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​ឯង នៅ​គ្រប់​១​ជីវិត​ឯង​បាន​ឡើយ អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ‌បង់​ចោល​ឯង​ឡើយ ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ឯង​នឹង​នាំ​ឲ្យ​បណ្តាជន​នេះ​បាន​គ្រង​ស្រុក ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ

អាន យ៉ូស្វេ 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូស្វេ 1:2-6