ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប៉ាវប្រកាសដល់គេ តាមសេចក្ដីដែលអញនឹងបង្គាប់ ដូច្នេះ យ៉ូណាសក៏ក្រោកឡើង ទៅឯក្រុងនីនីវេតាមព្រះបន្ទូលនៃព្រះយេហូវ៉ា រីឯនីនីវេជាទីក្រុងធំក្រៃលែងដែលដើរអស់ចំនួន៣ថ្ងៃ ទើបបានសព្វ កាលយ៉ូណាសបានចាប់តាំងដើរចូលក្នុងទីក្រុងនោះ ចំងាយដើរអស់១ថ្ងៃហើយ នោះលោកប៉ាវប្រកាសថា នៅតែ៤០ថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ។ ពួកបណ្តាជននៅក្រុងនីនីវេ គេក៏ជឿព្រះអង្គ ដូច្នេះគេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ ដំណឹងនោះក៏ឮទៅដល់ស្តេចនៃក្រុងនីនីវេ រួចទ្រង់ក្រោកចាកពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយគ្រលុំអង្គដោយសំពត់ធ្មៃ ទៅគង់នៅក្នុងផេះវិញ ទ្រង់ក៏ឲ្យគេប្រកាសប្រាប់នៅពេញក្នុងក្រុងនីនីវេ ជាបង្គាប់របស់ស្តេច នឹងពួករដ្ឋមន្ត្រីថា មិនត្រូវឲ្យពួកមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ
អាន យ៉ូណាស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូណាស 3:2-7
11 ថ្ងៃ
យ៉ូណាសបានផ្សព្វផ្សាយទៅកាន់ខ្មាំងសត្រូវរបស់គាត់ ប៉ុន្តែបន្ទាប់មកបានខឹងនឹងព្រះដែលបានជួយសង្គ្រោះពួកគេ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ូណាស ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ