ចំណេរមក ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យ៉ូណាសម្តងទៀតថា ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប៉ាវប្រកាសដល់គេ តាមសេចក្ដីដែលអញនឹងបង្គាប់ ដូច្នេះ យ៉ូណាសក៏ក្រោកឡើង ទៅឯក្រុងនីនីវេតាមព្រះបន្ទូលនៃព្រះយេហូវ៉ា រីឯនីនីវេជាទីក្រុងធំក្រៃលែងដែលដើរអស់ចំនួន៣ថ្ងៃ ទើបបានសព្វ កាលយ៉ូណាសបានចាប់តាំងដើរចូលក្នុងទីក្រុងនោះ ចំងាយដើរអស់១ថ្ងៃហើយ នោះលោកប៉ាវប្រកាសថា នៅតែ៤០ថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ។ ពួកបណ្តាជននៅក្រុងនីនីវេ គេក៏ជឿព្រះអង្គ ដូច្នេះគេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ
អាន យ៉ូណាស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូណាស 3:1-5
11 ថ្ងៃ
យ៉ូណាសបានផ្សព្វផ្សាយទៅកាន់ខ្មាំងសត្រូវរបស់គាត់ ប៉ុន្តែបន្ទាប់មកបានខឹងនឹងព្រះដែលបានជួយសង្គ្រោះពួកគេ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ូណាស ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ