យ៉ូហាន 17:8-10

យ៉ូហាន 17:8-10 ពគប

ដ្បិត​អស់​ទាំង​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូលបង្គំ​ចេញ​ពី​ទ្រង់​មក ក៏​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ទូលបង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ​វិញ ពី​ព្រោះ​គេ​ជា​របស់​ផង​ទ្រង់ (របស់​ទូលបង្គំ​ទាំង​អស់​ជា​របស់​ផង​ទ្រង់ ហើយ​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​ផង​ទូលបង្គំ​ដែរ) ទូលបង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ

អាន យ៉ូហាន 17