នៅថ្ងៃទី១ ខែភទ្របទ ក្នុងឆ្នាំទី២ នៃរាជ្យស្តេចដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយដល់យេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំ ដោយសារហោរាហាកាយថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ ជនជាតិនេះគេពោលថា វេលាដែលនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើងវិញ មិនទាន់មកដល់នៅឡើយ ដូច្នេះ ព្រះបន្ទូលនៃយេហូវ៉ាក៏មក ដោយសារហោរាហាកាយថា កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ ឯងរាល់គ្នាបានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានស៊ី តែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្តៅឡើយ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ ព្រះយេហូវ៉ាទ្រង់បង្គាប់ថា ចូរឡើងទៅឯភ្នំ យកឈើមកសង់ព្រះវិហារចុះ នោះអញនឹងរីករាយចំពោះវិហារនោះ ហើយនឹងបានថ្កើងឡើងផង ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាឯងបាននាំយកទៅដល់ផ្ទះ នោះអញបានផ្លុំផាត់ទៅ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សួរថា ហេតុអ្វីបានជាដូច្នេះ គឺដោយព្រោះវិហាររបស់អញ ដែលនៅខូចបង់ កំពុងដែលឯងរាល់គ្នារត់ទៅឯផ្ទះឯងរៀងខ្លួននោះ ហេតុដូច្នេះបានជាមេឃមិនស្រក់ទំលាក់សន្សើមមកលើឯងទៀត ហើយផែនដីមិនបង្កើតផលទៀតឡើយ អញក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនោះផង។
អាន ហាកាយ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាកាយ 1:1-11
9 ថ្ងៃ
អាកប្បកិរិយា «ធ្វើឲ្យបានសម្រេច» របស់ហាកៃ ជំរុញឲ្យអ៊ីស្រាអែលដែលមានការរំខានក្នុងការសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញ បន្ទាប់ពីពួកគេត្រឡប់ពីការជាប់ឃុំឃាំងវិញ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈហាកាយ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ