លោកុ‌ប្បត្តិ 32:22-30

លោកុ‌ប្បត្តិ 32:22-30 ពគប

រួច​គាត់​ក្រោក​ឡើង​ទាំង​យប់ នាំ​យក​ប្រពន្ធ​ទាំង​២ នឹង​បាវ​ស្រី​ទាំង​២ ព្រម​ទាំង​កូន​គាត់​ទាំង​១១​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក​ត្រង់​ផ្លូវ​ឆ្លង​ទៅ គាត់​នាំ​អ្នក​ទាំង​នោះ​ទៅ​ឲ្យ​ឆ្លង​ស្ទឹង ហើយ​ក៏​ឲ្យ​គេ​យក​អីវ៉ាន់​គាត់​ឆ្លង​ទៅ​ដែរ។ ដូច្នេះ យ៉ាកុប​នៅ​តែ​ម្នាក់​ឯង ហើយ​មាន​ម្នាក់​មក​ចំបាប់​នឹង​គាត់​រហូត​ដល់​ភ្លឺ កាល​អ្នក​នោះ​ឃើញ​ថា​មិន​ឈ្នះ​គាត់​ទេ នោះ​ក៏​ពាល់​ត្រង់​សន្លាក់​ត្រគាក​គាត់ ហើយ​សន្លាក់​ត្រគាក​ក៏​ថ្លស់​ក្នុង​ខណ​ដែល​កំពុង​តែ​ចំបាប់​គ្នា​នោះ អ្នក​នោះ​និយាយ​ថា ចូរ​លែង​ឲ្យ​អញ​ទៅ ដ្បិត​ភ្លឺ​ហើយ តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ​សិន អ្នក​នោះ​សួរ​គាត់​ថា ឯង​ឈ្មោះ​អី គាត់​ឆ្លើយ​ថា ខ្ញុំ​ឈ្មោះ​យ៉ាកុប រួច​អ្នក​នោះ​ប្រាប់​ថា ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រាអែល​វិញ ពី​ព្រោះ​ឯង​មាន​អំណាច​ចំពោះ​ព្រះ​ហើយ​នឹង​មនុស្ស ក៏​បាន​ឈ្នះ​ផង យ៉ាកុប​ក៏​សួរ​អ្នក​នោះ​ដែរ​ថា សូម​លោក​ប្រាប់​ឈ្មោះ​លោក​ឲ្យ​ខ្ញុំ​ដឹង​ផង តែ​អ្នក​នោះ​តប​មក​វិញ​ថា ហេតុ​អ្វី​បាន​ជា​សួរ​រក​ឈ្មោះ​អញ រួច​ក៏​ឲ្យ​ពរ​ដល់​គាត់​នៅ​ទី​នោះ យ៉ាកុប​គាត់​ហៅ​កន្លែង​នោះ​ថា ព្នីអែល ដ្បិត​គាត់​នឹក​ថា អញ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ជីវិត​អញ​បាន​គង់‌វង្ស​នៅ