ខ្ញុំឆ្ងល់ណាស់ ពីដំណើរដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមក ក្នុងព្រះគុណនៃព្រះគ្រីស្ទ ជាឆាប់ម៉្លេះ នឹងទៅតាមដំណឹងល្អផ្សេងទៀតនោះ ដែលមិនមែនជាដំណឹងល្អ១ទៀតទេ គឺមានមនុស្សខ្លះបំភាន់អ្នករាល់គ្នាវិញ ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទផង ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ ឯសេចក្ដីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ ដ្បិតតើខ្ញុំរកបញ្ចុះបញ្ចូលអ្នកណា តើជាមនុស្ស ឬព្រះ ឬចង់បំពេញចិត្តមនុស្សឬអី បើសិនជាខ្ញុំចង់បំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបំរើរបស់ព្រះគ្រីស្ទទេ។
អាន កាឡាទី 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 1:6-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ