ខ្ញុំក៏ក្រឡេកទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើងមក មានពពកយ៉ាងធំ នឹងភ្លើងចំរុះគ្នា ហើយមានរស្មីភ្លឺនៅជុំវិញ ឯពីកណ្តាលពពកនោះ មានចេញជាពណ៌លង្ហិនស្រងៅ គឺចេញពីកណ្តាលភ្លើងនោះ ហើយពីកណ្តាលនោះ ក៏មានចេញភាពដូចជាតួមានជីវិត៤រូប ដែលមើលទៅបែបយ៉ាងនេះ គឺគ្រប់គ្នាមានភាពដូចជាមនុស្ស គ្រប់គ្នាមានមុខ៤ ហើយគ្រប់គ្នាមានស្លាប៤ ឯជើងរាល់តួនោះ សុទ្ធតែត្រង់ បាតជើងក៏ដូចជាបាតជើងនៃកូនគោ ហើយភ្លឺព្រោងព្រាត ដូចជាលង្ហិនខាត់យ៉ាងភ្លឺ តួទាំងនោះមានដៃនៃមនុស្ស នៅក្រោមស្លាបគ្រប់ទាំង៤មុខ ឯមុខនឹងស្លាបទាំងប៉ុន្មានរបស់តួទាំងនោះគឺយ៉ាងដូច្នេះ ស្លាបទាំងនោះជាប់តៗគ្នា គ្រប់គ្នាហោះត្រង់ទៅខាងមុខ ឥតងាកបែរឡើយ
អាន អេសេគាល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 1:4-9
25 ថ្ងៃ
ប្រជាជននឹងមិនស្តាប់ពាក្យព្រមានរបស់អេសេគាលឲ្យត្រឡប់ទៅរកព្រះវិញទេ ដូច្នេះ ផ្ទុយទៅវិញគាត់បានបញ្ចេញពាក្យប្រស្នាដ៏អាក្រក់ ហើយវាបានចាក់ទម្លុះដួងចិត្តមនុស្ស។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈអេសេគាល ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ