និក្ខមនំ 35:30-35

និក្ខមនំ 35:30-35 ពគប

រួច​មក ម៉ូសេ​មាន​ប្រសាសន៍​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា​មក ហើយ​ទ្រង់​បាន​ឲ្យ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ មក​សណ្ឋិត​លើ​គាត់​ពោរ‌ពេញ ឲ្យ​គាត់​មាន​គំនិត​វាង‌វៃ មាន​យោបល់ ហើយ​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ ឲ្យ​គាត់​បាន​ចេះ​នឹង​បង្កើត​ការ​យ៉ាង​ប្រសប់ គឺ​ខាង​មាស ខាង​ប្រាក់ ហើយ​ខាង​លង្ហិន ព្រម​ទាំង​ចេះ​ច្នៃ​ត្បូង​សំរាប់​ដាំ ចេះ​ឆ្លាក់​ឈើ នឹង​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់ ទ្រង់​ក៏​ប្រទាន​ឲ្យ​គាត់​ចេះ​បង្រៀន​ដល់​គេ គឺ​ខ្លួន​គាត់​១ នឹង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់ ក្នុង​ពូជ​អំបូរ​ដាន់​១​ដែរ ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​២​នោះ​មាន​គំនិត​វាង‌វៃ​ដ៏​ពោរ‌ពេញ សំរាប់​នឹង​ចាត់‌ចែង​អស់​ទាំង​ការ​ខាង​ពួក​ជាង​ចំឡាក់ នឹង​អ្នក​រចនា​ផ្សេងៗ ឲ្យ​បាន​ចេះ​ប៉ាក់ ចេះ​ត្បាញ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម នឹង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត សំរាប់​នឹង​ធ្វើ​ការ​គ្រប់​យ៉ាង ព្រម​ទាំង​បង្កើត​ការ​ថ្មី​ផង។

អាន និក្ខមនំ 35