ក្នុងអាយុឥតប្រយោជន៍របស់យើង នោះយើងបានឃើញសេចក្ដីទាំងនេះ គឺថាមានមនុស្សសុចរិតដែលវិនាសទៅក្នុងសេចក្ដីសុចរិតរបស់ខ្លួន ហើយក៏មានមនុស្សអាក្រក់ដែលមានជីវិតចំរើននៅយូរ ក្នុងអំពើអាក្រក់របស់ខ្លួនដែរ ដូច្នេះ កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី ម្យ៉ាងទៀត កុំឲ្យប្រព្រឹត្តអាក្រក់ហួសល្បត់ ក៏កុំឲ្យល្ងីល្ងើពេកដែរ ឯងចង់ស្លាប់មុនកំណត់ធ្វើអី ល្អណាស់ហើយ បើឯងចាប់យកសេចក្ដី១នេះ ហើយកុំឲ្យដកដៃពីសេចក្ដី១នោះផង ដ្បិតអ្នកណាដែលកោតខ្លាចដល់ព្រះ នឹងចៀសចេញរួចពីសេចក្ដីទាំងនេះបាន។ ប្រាជ្ញារមែងជាកំឡាំងដល់មនុស្សប្រាជ្ញ ជាជាងអ្នកគ្រប់គ្រង១០នាក់ដែលនៅក្នុងទីក្រុង១ ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ ១ទៀតកុំឲ្យយកចិត្តទុកដាក់ចំពោះពាក្យទាំងអស់ដែលគេពោលឡើយ ក្រែងឯងឮបាវបំរើជេរដល់ឯង ដ្បិតចិត្តឯងក៏ដឹងហើយថា ឯងបានជេរគេដូច្នោះជាច្រើនដងដែរ។ យើងបានលមើល ឲ្យដឹងសេចក្ដីទាំងនេះច្បាស់ដោយប្រាជ្ញាហើយ យើងបានសំរេចថា យើងនឹងបានប្រាជ្ញា ប៉ុន្តែប្រាជ្ញាបាននៅឆ្ងាយពីយើងទេ ប្រាជ្ញាដែលមានទាំងប៉ុន្មាន នោះនៅឆ្ងាយ ហើយក៏ជ្រៅណាស់ផង តើនរណាអាចស្ទង់យល់បាន ដូច្នេះ យើងក៏វិលមកផ្ចង់ចិត្តឲ្យបានដឹង ឲ្យស្វះស្វែង ហើយសួររកប្រាជ្ញា នឹងហេតុការផ្សេងៗ ហើយឲ្យបានដឹងថា អំពើអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយថា សេចក្ដីល្ងីល្ងើនោះជាសេចក្ដីចំកួតផង យើងក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ ឯគ្រូប្រដៅលោកមានប្រសាសន៍ថា មើល ឯសេចក្ដីនោះ យើងបានស្វែងរកឃើញហើយ ដោយបូករួមសេចក្ដីនេះ១នោះ១ ដើម្បីឲ្យបានដឹងហេតុ ក៏មានសេចក្ដីនេះទៀត ដែលចិត្តយើងកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុង១ពាន់នាក់ យើងរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ យើងរកស្រីពិតតែ១ក៏មិនបានផង មើល យើងបានឃើញតែប៉ុណ្ណោះ គឺថាព្រះទ្រង់បានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែគេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ។
អាន សាស្តា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 7:15-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ