ចូរកាន់ថ្ងៃឈប់សំរាក ដើម្បីនឹងថែរក្សាឲ្យបានបរិសុទ្ធ ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មកហើយ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យធ្វើអស់ទាំងការរបស់ឯងចុះ តែដល់ថ្ងៃទី៧ ជាថ្ងៃឈប់សំរាកនៃព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឲ្យសោះ ទោះខ្លួនឯង ឬកូនប្រុសកូនស្រីឯង ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះគោ ឬលា ឬសត្វឯងណាមួយក្តី ឬអ្នកដទៃ ដែលនៅជាមួយនឹងឯងក្តី ដើម្បីឲ្យបាវប្រុសបាវស្រីឯងបានសំរាកដូចជាឯងដែរ ចូរនឹកចាំថា ឯងក៏ជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បាននាំចេញពីស្រុកនោះមក ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងព្រះពាហុលើកសំរេច ហេតុដូច្នេះបានជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មកឲ្យឯងកាន់ថ្ងៃឈប់សំរាកនេះ។
អាន ចោទិយកថា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចោទិយកថា 5:12-15
8 Days
The Evangelical Alliance Week of Prayer (WOP) is a worldwide but mostly Europe-wide observed initiative with material provided by the European Evangelical Alliance. WOP 2022 takes place under the theme "Sabbath." Throughout eight days readers are invited to focus on one aspect of the Sabbath: identity, provision, rest, compassion, remembrance, joy, generosity, and hope. We pray that this material will help you to (re)discover a life according to God's rhythm!
20 ថ្ងៃ។
ចោទិយកថាសង្ខេបច្បាប់ល្អរបស់ព្រះ ហើយបង្រៀនថាការស្តាប់បង្គាប់គឺជាការឆ្លើយតបរបស់យើងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមចោទិយកថា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ