រីឯអ្នករាល់គ្នា ដែលពីដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត ដើម្បីនឹងថ្វាយអ្នករាល់គ្នាជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់ នោះគឺបើតិចណាស់ អ្នករាល់គ្នាបានតាំងនៅជាប់លាប់ ហើយមាំមួន ក្នុងសេចក្ដីជំនឿដែរ ឥតងាកបែរចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានផ្សាយទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង ឯប៉ុលខ្ញុំ ជាអ្នកបំរើចំពោះដំណឹងល្អនោះដែរ។ ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការរងទុក្ខលំបាក ដែលខ្ញុំទ្រាំដោយព្រោះអ្នករាល់គ្នា ហើយសេចក្ដីវេទនាណារបស់ព្រះគ្រីស្ទ ដែលខ្វះក្នុងរូបសាច់ខ្ញុំ នោះខ្ញុំកំពុងតែបំពេញឡើង ដោយព្រោះរូបកាយទ្រង់ គឺជាពួកជំនុំ ខ្ញុំបានត្រឡប់ជាអ្នកបំរើដល់ពួកជំនុំនោះ តាមការកាន់កាប់ត្រួតត្រារបស់ព្រះ ដែលបានប្រគល់មកខ្ញុំសំរាប់អ្នករាល់គ្នា ដើម្បីនឹងបំពេញព្រះបន្ទូល គឺជាសេចក្ដីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្បរៀងរាល់តែដំណតមក តែឥឡូវនេះ បានបើកសំដែងឲ្យពួកបរិសុទ្ធទ្រង់ស្គាល់ ព្រះទ្រង់បានសព្វព្រះហឫទ័យ នឹងសំដែងឲ្យពួកបរិសុទ្ធនោះដឹងថា សិរីល្អដ៏បរិបូររបស់សេចក្ដីអាថ៌កំបាំងនេះជាយ៉ាងណា ក្នុងពួកសាសន៍ដទៃ គឺថា ព្រះគ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម យើងខ្ញុំប្រកាសប្រាប់ពីទ្រង់ ទាំងទូន្មានដល់គ្រប់មនុស្ស ហើយទាំងបង្រៀនដល់គ្រប់មនុស្ស ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យបានថ្វាយគ្រប់មនុស្ស ជាដង្វាយគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ ខ្ញុំក៏ខំធ្វើការនោះឯង ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្តាលឡើងក្នុងខ្ញុំដោយព្រះចេស្តា។
អាន កូល៉ុស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កូល៉ុស 1:21-29
11 ថ្ងៃ។
«រក្សាព្រះយេស៊ូវជាមុនសិន» គឺជាការផ្តោតសំខាន់នៃសំបុត្រទៅកាន់ពួកកូល៉ុស ដែលផ្តល់ជំនួយក្នុងការដើរក្នុងអត្តសញ្ញាណពេញលេញជាមួយព្រះគ្រីស្ទ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈកូល៉ុស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
28 ថ្ងៃ។
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ