ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង រីឯសិង្ហបានស្រែកគ្រហឹមហើយ តើមានអ្នកណាដែលមិនព្រមខ្លាច ព្រះអម្ចាស់ព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ តើមានអ្នកណានឹងទប់មិនទាយបានឬ។ ចូរប្រកាសប្រាប់នៅក្នុងដំណាក់ នៅក្រុងអាសដូឌហើយក្នុងដំណាក់នៅស្រុកអេស៊ីព្ទផងថា ចូរមូលគ្នាមកនៅលើអស់ទាំងភ្នំរបស់ស្រុកសាម៉ារី ពិចារណាមើលការកោលាហលយ៉ាងធំ នឹងការសង្កត់សង្កិន ដែលកើតមាននៅកណ្តាលស្រុកនោះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកនូវសេចក្ដីច្រឡោត នឹងការរឹបជាន់នៅក្នុងអស់ទាំងដំណាក់របស់គេ ហេតុនោះបានជាព្រះអម្ចាស់ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា នឹងមានខ្មាំងសត្រូវឡោមព័ទ្ធស្រុក វានឹងនាំឲ្យកំឡាំងឯងអន់ថយចុះ នោះអស់ទាំងដំណាក់របស់ឯងនឹងត្រូវរឹបជាន់វិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អ្នកគង្វាលដោះជើង២ នឹងត្រចៀក១កំណាត់ ចេញពីមាត់សិង្ហយ៉ាងណា នោះពួកកូនចៅអ៊ីស្រាអែលដែលអង្គុយនៅទីកៀនដំណេក ហើយលើខ្នើយកំណល់ធ្វើពីសូត្រ នៅក្នុងក្រុងសាម៉ារី នឹងបានដោះឲ្យរួចយ៉ាងនោះដែរ។ ព្រះអម្ចាស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ចូរស្តាប់ចុះ ហើយធ្វើបន្ទាល់ទាស់នឹងពួកវង្សយ៉ាកុប ដ្បិតនៅថ្ងៃដែលអញទំលាក់អំពើរំលងរបស់អ៊ីស្រាអែលទៅលើគេវិញ នោះអញនឹងធ្វើទោសដល់អាសនានៃបេត-អែលទាំងប៉ុន្មានដែរ ស្នែងអាសនាទាំងនោះនឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី អញនឹងវាយបំផ្លាញអស់ទាំងផ្ទះសំរាប់រដូវរងា នឹងផ្ទះសំរាប់រដូវក្តៅផង ឯដំណាក់ភ្លុកនឹងត្រូវវិនាសទៅ ហើយផ្ទះធំៗទាំងប៉ុន្មាននឹងត្រូវសូន្យបាត់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
អាន អេម៉ុស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 3:7-15
16 ថ្ងៃ
អេម៉ុស ជាគ្រូអធិប្បាយប្រចាំប្រទេស ទៅកាន់ទីក្រុងធំ ហើយថ្កោលទោសអំពើបាបរបស់ពួកគេ ដោយនិយាយថា យើងទាំងអស់គ្នាទទួលខុសត្រូវចំពោះព្រះ តាមពន្លឺដែលទ្រង់បានប្រទានមកយើង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈអេម៉ុស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ