ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន នោះដាវីឌទ្រង់ចាត់យ៉ូអាប់ ព្រមទាំងពលទ័ពរបស់លោក នឹងពួកអ៊ីស្រាអែលទាំងអស់គ្នាឲ្យទៅ គេក៏បំផ្លាញពួកកូនចៅអាំម៉ូន ហើយឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែឯដាវីឌទ្រង់គង់នៅក្នុងក្រុងយេរូសាឡិមវិញ។ មានកាល១ថ្ងៃ ពេលជិតងងឹតហើយ នោះដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងតែងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់ ដាវីឌក៏ចាត់គេឲ្យទៅស៊ើបសួរពីនាង ហើយម្នាក់នោះទូលថា នាងឈ្មោះបាតសេបាជាកូនអេលាម ប្រពន្ធអ៊ូរី សាសន៍ហេត នោះដាវីឌចាត់គេឲ្យទៅនាំនាងយកមក រួចនាងក៏ចូលមកឯទ្រង់ ហើយទ្រង់ផ្ទំជាមួយនឹងនាងទៅ ដ្បិតនាងទើបនឹងបានស្អាតពីរដូវនាងហើយ រួចនាងត្រឡប់ទៅឯផ្ទះវិញ នាងក៏មានគភ៌ ហើយចាត់គេឲ្យទៅទូលដាវីឌថា ខ្ញុំម្ចាស់មានគភ៌ហើយ។ នោះដាវីឌចាត់គេឲ្យទៅឯយ៉ូអាប់ប្រាប់ថា ចូរចាត់អ៊ូរី ជាសាសន៍ហេត ឲ្យមកឯយើង ដូច្នេះយ៉ូអាប់ក៏ឲ្យអ៊ូរីទៅឯដាវីឌ កាលគាត់បានទៅដល់ហើយ នោះដាវីឌសាកសួរដំណឹងពីយ៉ូអាប់ ហើយពីបណ្តាទ័ព នឹងពីការសង្គ្រាមបានជាយ៉ាងណា រួចដាវីឌមានបន្ទូលទៅអ៊ូរីថា ចូរចុះទៅផ្ទះ ហើយលាងជើងឯងទៅ លុះគាត់ចេញពីដំណាក់ស្តេចហើយ នោះក៏មានគេនាំយកម្ហូបម្ហាពីស្តេចទៅជូនគាត់ ប៉ុន្តែអ៊ូរីគាត់ទៅដេកជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួន នៅត្រង់មុខមាត់ទ្វារដំណាក់វិញ ឥតបានចុះទៅឯផ្ទះខ្លួនទេ កាលគេទូលដាវីឌថា អ៊ូរីមិនបានចុះទៅឯផ្ទះគាត់ទេ នោះទ្រង់សួរអ៊ូរីថា តើឯងមិនបានមកពីឆ្ងាយទេឬអី ដូច្នេះ ម្តេចក៏មិនចុះទៅឯផ្ទះ នោះអ៊ូរីទូលឆ្លើយថា ហឹបនៃព្រះ នឹងពួកអ៊ីស្រាអែល ហើយពួកយូដាសុទ្ធតែនៅក្នុងបង្ហារ ព្រមទាំងយ៉ូអាប់ជាចៅហ្វាយទូលបង្គំ នឹងពួកពលផងទ្រង់ ជាម្ចាស់នៃទូលបង្គំ ក៏សុទ្ធតែដេកនៅវាលដែរ ដូច្នេះ តើឲ្យទូលបង្គំចូលទៅឯផ្ទះនឹងទទួលទាន ហើយដេកនៅជាមួយនឹងប្រពន្ធទូលបង្គំដូចម្តេចកើត ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ នឹងព្រលឹងទ្រង់ដ៏មានជីវិតរស់នៅថា ទូលបង្គំមិនព្រមធ្វើដូច្នោះឡើយ នោះដាវីឌមានបន្ទូលថា បើដូច្នេះ ចូរឯងទៅឯណេះក្នុងថ្ងៃនេះទៀតចុះ ស្អែកឡើងយើងនឹងឲ្យឯងទៅវិញ នោះអ៊ូរីក៏ស្នាក់នៅក្រុងយេរូសាឡិមក្នុងថ្ងៃនោះ ហើយថ្ងៃស្អែកទៀត កាលដាវីឌទ្រង់ហៅគាត់មក នោះគាត់ក៏បរិភោគនៅចំពោះទ្រង់ ហើយទ្រង់បំផឹកឲ្យគាត់ស្រវឹង តែដល់ល្ងាចគាត់ចេញទៅដេកនៅគ្រែ ជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួនទៀត ឥតមានចុះទៅឯផ្ទះឡើយ។ ដល់ព្រឹកឡើង ដាវីឌទ្រង់ធ្វើសំបុត្រផ្ញើទៅយ៉ូអាប់ដោយសារអ៊ូរី ក្នុងសំបុត្រនោះមានសេចក្ដីបង្គាប់ថា ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលវាទៅឲ្យគេបានវាយសំឡាប់ចេញ ដូច្នេះយ៉ូអាប់ក៏សង្កេតមើលទីក្រុង រួចចាត់អ៊ូរីឲ្យទៅឯកន្លែង១ ដែលលោកដឹងថា មានមនុស្សក្លាហាននៅ ពួកទ័ពក្នុងក្រុងនោះក៏ចេញមកច្បាំងនឹងយ៉ូអាប់ ហើយមានពួកពលទ័ពរបស់ដាវីឌខ្លះបានដួលស្លាប់ ឯអ៊ូរីជាសាសន៍ហេតគាត់ក៏ស្លាប់ដែរ នោះយ៉ូអាប់ចាត់ម្នាក់ ឲ្យនាំដំណឹងទៅទូលដល់ដាវីឌ ពីរឿងចំបាំង លោកបង្គាប់អ្នកនោះថា កាលណាឯងបានរាប់រៀបទូលពីរឿងច្បាំងដល់ស្តេចរួចហើយ នោះបើសិនជាស្តេចទ្រង់ក្រោធ ហើយបន្ទោសថា ហេតុអ្វីបានជាចូលទៅច្បាំង ជិតទីក្រុងអីម៉្លេះ តើឯងមិនដឹងជាគេនឹងបាញ់ ពីលើកំផែងមកទេឬអី តើអ្នកណាបានសំឡាប់អ័ប៊ីម៉ាលេក ជាកូនយេរូ-បាល តើមិនមែនជាស្រីដែលទំលាក់ត្បាល់កិនពីលើកំផែងមកលើវា ឲ្យស្លាប់នៅត្រង់ថេបេសទេឬអី ហេតុអ្វីបានជាចូលទៅជិតកំផែងយ៉ាងដូច្នេះ នោះត្រូវឲ្យឯងទូលឆ្លើយយ៉ាងនេះថា អ៊ូរី សាសន៍ហេត ជាបាវបំរើនៃទ្រង់ បានស្លាប់ដែរ។ អ្នកនាំដំណឹងក៏ទៅទូលដល់ដាវីឌ តាមសេចក្ដីដែលយ៉ូអាប់បានបង្គាប់គ្រប់ប្រការ គាត់ទូលថា ពួកពលគេមានកំឡាំងជាងពួកទូលបង្គំ គេចេញមកដល់ទូលបង្គំទាំងឡាយនៅឯវាល ហើយពួកទូលបង្គំក៏ដេញគេទៅវិញ រហូតដល់ទ្វារក្រុង នោះពួកពលធ្នូ គេបាញ់ពីកំផែងមកលើពួកបាវបំរើនៃទ្រង់ ហើយមានពួកអ្នកបំរើខ្លះរបស់ព្រះករុណាបានស្លាប់ ឯអ៊ូរី សាសន៍ហេត ជាអ្នកបំរើទ្រង់ ក៏ស្លាប់ដែរ
អាន ២ សាំយូអែល 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 11:1-24
4 Days
Do you ever just feel flat? You’re not alone—even King David ran out of joy. Start reading part five of the six-part Stay Positive series and rekindle your enthusiasm.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ