ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្ដីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងដឹងថា យើងខ្ញុំមិនត្រូវកាត់ចោលចេញទេ ហើយខ្ញុំអធិស្ឋានដល់ព្រះ សូមកុំឲ្យអ្នករាល់គ្នាធ្វើការអាក្រក់អ្វីឡើយ មិនមែនដើម្បីឲ្យយើងខ្ញុំបានរាប់ជាគួរទេ គឺប្រយោជន៍ឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្ដីល្អតែប៉ុណ្ណោះ ហើយឲ្យយើងខ្ញុំទុកដូចជាត្រូវកាត់ចេញវិញចុះ ដ្បិតយើងខ្ញុំពុំអាចនឹងធ្វើអ្វី ទាស់នឹងសេចក្ដីពិតបានទេ ធ្វើបានតែអ្វីដែលសំរាប់សេចក្ដីពិតវិញ ពីព្រោះយើងខ្ញុំមានសេចក្ដីអំណរ ក្នុងកាលដែលយើងខ្ញុំខ្សោយ ហើយអ្នករាល់គ្នាមានកំឡាំងឡើង តែយើងខ្ញុំអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យពួកអ្នករាល់គ្នាបានគ្រប់លក្ខណ៍ទាំងអស់គ្នា
អាន ២ កូរិនថូស 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 13:5-9
3 Days
If voices of insecurity, doubt, and fear are not confronted, they will dictate your life. You cannot silence these voices or ignore them. In this 3-day reading plan, Sarah Jakes Roberts shows you how to defy the limitations of your past and embrace the uncomfortable to become unstoppable.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ