ឯប៉ុលខ្ញុំ ដែលកាលណានៅជាមួយនឹងអ្នករាល់គ្នា នោះមានឫកពាជាថោកទាប តែកាលណាឃ្លាតចេញពីអ្នករាល់គ្នាទៅ នោះមានសេចក្ដីក្លាហានចំពោះអ្នករាល់គ្នាវិញ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្ដីសុភាព នឹងសេចក្ដីសំឡូតរបស់ព្រះគ្រីស្ទ ក៏អង្វរអ្នករាល់គ្នាថា កាលណាខ្ញុំមកឯអ្នករាល់គ្នា នោះកុំឲ្យខ្ញុំត្រូវមានសេចក្ដីក្លាហានតាមដែលខ្ញុំសំរេចថា នឹងមានចំពោះអ្នកខ្លះ ដែលស្មានថាយើងខ្ញុំដើរតាមសាច់ឈាមនោះឡើយ ដ្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែន គង់តែមិនតយុទ្ធតាមសាច់ឈាមទេ ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ ដែលអាចនឹងរំលាយអស់ទាំងគំនិតដែលគេរិះគិត នឹងគ្រប់ទាំងសេចក្ដីយ៉ាងខ្ពង់ខ្ពស់ ដែលលើកខ្លួនឡើងទាស់នឹងចំណេះនៃព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ ក៏ប្រុងប្រៀបទុកជាស្រេច នឹងធ្វើទោសដល់គ្រប់ទាំងសេចក្ដីរឹងចចេស ក្នុងកាលដែលអ្នករាល់គ្នាបានស្តាប់បង្គាប់គ្រប់ជំពូកហើយ។ អ្នករាល់គ្នាមើលតែឫកពាខាងក្រៅឬអី បើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ផងព្រះគ្រីស្ទ នោះត្រូវពិចារណាសេចក្ដីនេះ ដោយខ្លួនឯងទៀត គឺថា យើងខ្ញុំជារបស់ព្រះគ្រីស្ទដូចជាអ្នកនោះដែរ ដ្បិតទោះបើខ្ញុំអួតខ្លួនហួសបន្តិច ពីអំណាចដែលព្រះអម្ចាស់បានប្រទានមកយើងខ្ញុំ សំរាប់នឹងស្អាងចិត្តឡើង មិនមែនសំរាប់នឹងផ្តួលអ្នករាល់គ្នាទេ នោះគង់តែខ្ញុំមិនមានសេចក្ដីខ្មាសដែរ ក្រែងមើលទៅដូចជាខ្ញុំចង់បំភ័យអ្នករាល់គ្នា ដោយសារសំបុត្រ ដ្បិតគេថា «សំបុត្រលោកមានពាក្យធ្ងន់ ហើយមានអំណាច តែកាលណាលោកនៅជាមួយ នោះលោកខ្សោយខាងរូបសាច់វិញ ហើយពាក្យសំដីលោកក៏គួរឲ្យមើលងាយដែរ» ត្រូវឲ្យមនុស្សយ៉ាងនោះបានយល់ថា កាលណាយើងខ្ញុំនៅជាមួយ នោះយើងខ្ញុំនឹងប្រព្រឹត្ត ដូចជាយើងខ្ញុំបានសរសេរចុះក្នុងសំបុត្រ ពីកាលដែលមិនបាននៅជាមួយដែរ ដ្បិតយើងខ្ញុំមិនហ៊ានរាប់ខ្លួនជាមួយនឹងពួកអ្នកនោះខ្លះ ឬផ្ទឹមខ្លួននឹងគេ ដែលផ្ទុកផ្តាក់ខ្លួនគេនោះឡើយ ពួកអ្នកនោះដែលគេវាស់ ហើយផ្ទឹមខ្លួននឹងខ្លួនគេ នោះគ្មានប្រាជ្ញាទេ
អាន ២ កូរិនថូស 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 10:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ