នៅគ្រានោះពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ប្រជុំគ្នាមកឯសាំយូអែលទៅត្រង់រ៉ាម៉ា គេជំរាបថា មើល ឥឡូវលោកចាស់ហើយ ឯពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឲ្យមានស្តេច១អង្គ សំរាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ តែដំណើរដែលគេសូមឲ្យតាំងស្តេចឡើងសំរាប់គ្រប់គ្រងលើគេ នោះមិនគាប់ចិត្តដល់សាំយូអែលទេ ហើយលោកក៏អធិស្ឋានដល់ព្រះយេហូវ៉ា ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងលោកថា ចូរស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលពួកបណ្តាជនសូមដល់ឯងចុះ ដ្បិតគេមិនបានបោះបង់ចោលឯងទេ គឺបោះបង់ចោលអញវិញ ដើម្បីមិនឲ្យអញធ្វើជាស្តេចលើគេទៀត គេប្រព្រឹត្តនឹងឯង ដូចជាបានប្រព្រឹត្តនឹងអញ ចាប់តាំងពីថ្ងៃដែលអញបាននាំគេឡើងចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះដែរ គឺគេបានបោះបង់ចោលអញ បែរទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ
អាន ១ សាំយូអែល 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 8:4-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ