នោះសាំយូអែលក៏យកដបប្រេង ចាក់ទៅលើក្បាលសូល រួចថើបគាត់ដោយពាក្យថា ឯព្រះយេហូវ៉ាតើទ្រង់មិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើមរដកទ្រង់ទេឬអី នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបប្រទះនឹង២នាក់ នៅត្រង់ផ្នូររ៉ាជែលដែលនៅភូមិសេលសា ក្នុងព្រំស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា សត្វលាដែលអ្នករក នោះបានឃើញហើយ តែឥឡូវឪពុកអ្នកបានលែងគិតពីលា ដោយថប់ព្រួយនឹងអ្នកវិញ ដោយថា តើត្រូវធ្វើដូចម្តេចឲ្យបានកូនអញមកវិញ រួចអ្នកនឹងចេញពីទីនោះ ទៅដល់ដើមម៉ៃសាក់នៅតាបោរ នៅទីនោះនឹងមានមនុស្ស៣នាក់ ដែលកំពុងតែឡើងទៅឯព្រះ នៅបេត-អែល មកជួបនឹងអ្នកម្នាក់កាន់កូនពពែ៣ មួយទៀតកាន់នំបុ័ង៣ដុំ ហើយម្នាក់ទៀតកាន់ថង់ស្បែកដាក់ស្រាទំពាំងបាយជូរ គេនឹងជំរាបសួរដល់អ្នក ហើយនឹងជូននំបុ័ង២ដុំមកអ្នក ដែលអ្នកត្រូវទទួលពីដៃគេ ក្រោយនោះអ្នកនឹងទៅដល់ភ្នំព្រះ ជាកន្លែងដែលមានបន្ទាយរបស់ពួកភីលីស្ទីន រួចកាលណាអ្នកទៅដល់ទីក្រុងហើយ នោះនឹងជួបនឹងពួកហោរាដែលចុះពីទីខ្ពស់មក មានគេកាន់ទាំងពិណ ក្រាប់ ខ្លុយ នឹងស៊ុងនាំមុខផង ហោរាទាំងនោះនឹងទាយ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងមកសណ្ឋិតលើអ្នក បណ្តាលជាខ្លាំង អ្នកនឹងទាយជាមួយនឹងគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ
អាន ១ សាំយូអែល 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 10:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ