ដើម្បីកុំឲ្យបង់ពេលដែលសល់ នឹងរស់នៅខាងសាច់ឈាម តាមតែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតឡើយ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដ្បិតដែលពីដើម យើងរាល់គ្នាបានធ្វើតាមបំណងចិត្តរបស់សាសន៍ដទៃ ទាំងដើរក្នុងសេចក្ដីអាសអាភាស ការស្រើបស្រាល ការចំណូលស្រា ស៊ីផឹកជ្រុល ការប្រមឹក នឹងការថ្វាយបង្គំរូបព្រះ ដែលសុទ្ធតែខុសច្បាប់ នោះល្មមដល់យើងហើយ គេក៏ឆ្ងល់ ដែលអ្នករាល់គ្នាមិនរត់ទៅ តាមសេចក្ដីខូចអាក្រក់ដ៏ហូរហៀរ ជាមួយនឹងគេដែរ បានជាគេប្រមាថដល់អ្នករាល់គ្នា តែគេនឹងត្រូវរាប់រៀបទូលដល់ព្រះវិញ ដែលទ្រង់រៀបនឹងជំនុំជំរះ ទាំងមនុស្សរស់នឹងមនុស្សស្លាប់ ហេតុនោះបានជា បានផ្សាយដំណឹងល្អទៅមនុស្ស ដែលស្លាប់ហើយដែរ ដើម្បីឲ្យគេត្រូវជាប់ជំនុំជំរះខាងឯសាច់ឈាម តាមបែបមនុស្ស តែឲ្យគេបានរស់ខាងឯវិញ្ញាណតាមព្រះវិញ។ រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ ដូច្នេះ ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្ដីអធិស្ឋានចុះ
អាន ១ ពេត្រុស 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពេត្រុស 4:2-7
14 ថ្ងៃ
ប្រសិនបើអ្នករងទុក្ខជំនួសព្រះយេស៊ូវ នោះសំបុត្រទីមួយពីពេត្រុសលើកទឹកចិត្ដអ្នកថា អ្នកកំពុងដើរតាមគន្លងរបស់ព្រះយេស៊ូវ ដែលបានរងទុក្ខជំនួសយើងមុន។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ពេត្រុស ទី១ នៅពេលអ្នកស្តាប់ការសិក្សាអូឌីយ៉ូ ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ