ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានរឿងទាស់នឹងអ្នកឯទៀត តើហ៊ានប្តឹងដល់ពួកមនុស្សទុច្ចរិត មិនប្តឹងដល់ពួកបរិសុទ្ធវិញទេឬអី តើមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជំរះលោកីយដែរទេឬ ដូច្នេះ បើអ្នករាល់គ្នានឹងជំនុំជំរះលោកីយបាន នោះតើមិនគួរនឹងជំនុំជំរះការណ៍តូចបំផុតនេះបានដែរទេឬអី តើមិនដឹងថា យើងរាល់គ្នានឹងជំនុំជំរះ ដល់ទាំងពួកទេវតាផងទេឬអី ដូច្នេះ ចំណង់បើការណ៍នៅជីវិតនេះ តើលើសជាងអម្បាលម៉ានទៅទៀត ចុះបើអ្នករាល់គ្នាមានរឿងអ្វីពីជីវិតនេះ នោះតើនឹងយកមនុស្ស ដែលពួកជំនុំរាប់អានតិចជាងគេ ឲ្យបានជំនុំជំរះរឿងនោះឬអី ដែលខ្ញុំនិយាយដូច្នេះនេះ គឺដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាសវិញ តើគ្មានអ្នកមានប្រាជ្ញាណាក្នុងពួកអ្នករាល់គ្នា សូម្បីតែមួយ ដែលអាចនឹងជំនុំជំរះរឿង ដែលពួកបងប្អូនប្តឹងប្តល់គ្នាទេឬអី បានជាពួកបងប្អូនកើតក្តីនឹងគ្នា ហើយនៅមុខពួកអ្នកដែលមិនជឿផងដូច្នេះ យ៉ាងនោះ មានពេញជាការកំហុស ក្នុងពួកអ្នករាល់គ្នាហើយ គឺដែលគ្រាន់តែកើតក្តីនឹងគ្នាទៅវិញទៅមកនោះឯង ហេតុអ្វីបានជាមិនស៊ូទ្រាំក្នុងការអាក្រក់នោះ ហើយមិនស៊ូទ្រាំឲ្យគេបំបាត់អ្នកវិញ តែអ្នករាល់គ្នាធ្វើបាប ហើយបំបាត់គេ ទាំងប្រព្រឹត្តដូច្នោះនឹងពួកបងប្អូនផង
អាន ១ កូរិនថូស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 6:1-8
22 ថ្ងៃ
"តើគ្រីស្ទានគួររស់នៅដោយរបៀបណា?" គឺជាប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងសំបុត្រទីមួយទៅកាន់ពួកកូរិនថូស ដោយផ្តល់ការថែទាំជាក់ស្តែង និងការកែតម្រូវចំពោះបញ្ហាដែលគ្រីស្ទានវ័យក្មេងប្រឈមមុខ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ កូរិនថូសទី 1 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ