១ របាក្សត្រ 3

3
1នេះ​ជា​ពួក​បុត្រា​របស់​ដាវីឌ ដែល​ស្តេច​ទ្រង់​បង្កើត​នៅ​ក្រុង​ហេប្រុន គឺ​អាំណូន ជា​បុត្រ​ច្បង ដែល​កើត​ពី​នាង​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​២ គឺ​ដានី‌យ៉ែល ដែល​កើត​ពី​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល 2ទី​៣ គឺ​អាប់‌សា‌ឡំម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី ទី​៤ គឺ​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត 3ទី​៥ គឺ​សេផាធា ជា​បុត្រ​នាង​អ័ប៊ី‌ថាល ទី​៦ គឺ​យីតរាម ដែល​កើត​ពី​នាង​អេកឡាជា​ទេពី​ទ្រង់ 4ទ្រង់​បង្កើត​បុត្រ​ទាំង​៦​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​នោះ​អស់​៧​ឆ្នាំ​៦​ខែ រួច​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម អស់​៣៣​ឆ្នាំ​ទៀត 5នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​បង្កើត​កូន​ទាំង​នេះ គឺ​សាំម៉ា សូបាប់ ណាថាន់ នឹង​សាឡូម៉ូន ទាំង​អស់​មាន​៤​អង្គ​កើត​ពី​នាង​បាត‌សេបា ជា​បុត្រី​របស់​អាំមាល 6ហើយ​នឹង​យីបហារ អេលី‌សាម៉ា អេលី‌ផា‌លេត 7ណូកា នេផេក យ៉ាភា 8អេលី‌សាម៉ា អេលី‌យ៉ាដា នឹង​អេលី‌ផា‌លេត ទាំង​អស់​មាន​៩​អង្គ 9នោះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ដាវីឌ​ទាំង​អស់ ទ្រង់​ក៏​មាន​បុត្រ​កើត​នឹង​ពួក​អ្នក‌ម្នាង​ថែម​ទៀត ហើយ​មាន​នាង​តាម៉ារ ជា​កនិដ្ឋា​នៃ​បុត្រ​ទាំង​នោះ​ដែរ។
10ឯ​បុត្រ​របស់​សាឡូម៉ូន គឺ​រេហូ‌បោម ហើយ​រេហូ‌បោម​ក៏​មាន​បុត្រ ព្រះ‌នាម​ជា​អ័ប៊ីយ៉ាៗ​មាន​បុត្រ ព្រះ‌នាម​ជា អេសាៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូសា‌ផាត 11យ៉ូសា‌ផាត​មាន​បុត្រ ព្រះ‌នាម​ជា​យ៉ូរ៉ាមៗ​មាន​បុត្រ ព្រះ‌នាម​ជា អ័ហា‌ស៊ីយ៉ាៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូអាស 12យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ជា អ័ម៉ាស៊ាៗ​មាន​បុត្រ ព្រះ‌នាម​ជា​អ័សារាៗ​មាន​បុត្រ​ព្រះ‌នាម​ជា យ៉ូថាម 13យ៉ូថាម​មាន​បុត្រ ព្រះ‌នាម​ជា អ័ហាសៗ​មាន​បុត្រ ព្រះ‌នាម​ជា ហេសេគាៗ​មាន​បុត្រ ព្រះ‌នាម​ជា ម៉ាន៉ាសេ 14ម៉ាន៉ាសេ​មាន​បុត្រ ព្រះ‌នាម​ជា អាំម៉ូនៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូសៀស។
15យ៉ូសៀស​ក៏​មាន​បុត្រ ឯ​បុត្រ​ច្បង ព្រះ‌នាម​ជា​យ៉ូហា‌ណាន បុត្រ​ទី​២ ព្រះ‌នាម​ជា​យេហូ‌យ៉ាគីម ទី​៣​សេដេគា ទី​៤​សាលូម 16ឯ​បុត្រ​របស់​យេហូ‌យ៉ាគីម គឺ​យេកូនាសៗ​មាន​បុត្រ ព្រះ‌នាម​ជា​សេដេគា 17ឯ​បុត្រ​របស់​យេកូនាស ដែល​ជាប់​ជា​ឈ្លើយ គឺ​សាល‌ធាល 18នឹង​ម៉ាល‌គីរ៉ាម ពេដាយ៉ា សេណាសារ យេកាមា ហូសាម៉ា នឹង​នេដាបយ៉ា 19ឯ​បុត្រ​របស់​ពេដាយ៉ា គឺ​សូរ៉ូ‌បា‌បិល នឹង​ស៊ីម៉ាយ បុត្រ​សូរ៉ូ‌បា‌បិល គឺ​មស៊ូឡាម នឹង​ហាណានា ហើយ​សឡូមិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​២​នោះ 20ព្រម​ទាំង​ហាស៊ូបា អូហែល បេរេគា ហាសាឌា នឹង​យ៉ាសាប-ហេសេឌ ទាំង​អស់​មាន​៥​អង្គ 21ឯ​បុត្រ​របស់​ហាណានា គឺ​ពេឡាធា នឹង​អេសាយ រួច​មាន​បុត្រ​ទាំង​ប៉ុន្មាន​របស់​រេផាយ៉ា អើណាន អូបាឌា នឹង​សេកានា 22ឯ​បុត្រ​របស់​សេកានា គឺ​សេម៉ាយ៉ា ហើយ​បុត្រ​របស់​សេម៉ាយ៉ា គឺ​ហាធូស យីកាល បារីយ៉ា នារីយ៉ា នឹង​សាផាត ទាំង​អស់​មាន​៦​អង្គ 23ឯ​បុត្រ​របស់​នារីយ៉ា គឺ​អេលី‌យ៉ូ‌ន៉ាយ ហេសេគា នឹង​អាស‌រី‌កាម ទាំង​អស់​មាន​៣​អង្គ 24ឯ​បុត្រ​របស់​អេលី‌យ៉ូ‌ន៉ាយ គឺ​ហូដាវា អេលា‌ស៊ីប ពេឡាយ៉ា អ័កកាប យ៉ូហាណាន ដេឡាយ៉ា នឹង​អ័ណានី ទាំង​អស់​មាន​៧​អង្គ។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល