ខគម្ពីរពេញនិយមពី Romans 16

ព្រះជាម្ចាស់​មាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​រឹង​មាំ​តាមរយៈ​ដំណឹង​ល្អ​របស់​ខ្ញុំ​ គឺ​ជា​សេចក្ដី​ប្រកាស​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ ស្រប​តាម​ការ​បើកសំដែង​អំពី​អាថ៌កំបាំង​ដែល​បាន​លាក់​ទុក​ជា​យូរ​មក​ហើយ​ ប៉ុន្ដែ​ឥឡូវ​នេះ​ បាន​បើកសំដែង​ឲ្យ​ជនជាតិ​ទាំង​អស់​បាន​ដឹង​តាមរយៈ​បទគម្ពីរ​របស់​អ្នក​នាំ​ព្រះបន្ទូល​ ស្រប​តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ដ៏​អស់កល្ប​ជានិច្ច​ ដើម្បី​ឲ្យ​គេ​ស្ដាប់​បង្គាប់​ដោយ​ជំនឿ​ សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​មាន​ប្រាជ្ញា​តែ​មួយ​អង្គ​គត់​ បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ អាម៉ែន៕​