1
Ephesians 6:12
Khmer Christian Bible
KCB
ដ្បិតយើងមិនមែនតយុទ្ធទាស់នឹងសាច់ឈាមទេ គឺយើងតយុទ្ធទាស់នឹងការគ្រប់គ្រង សិទ្ធិអំណាច និងការត្រួតត្រាទាំងឡាយរបស់សេចក្ដីងងឹតនៅលោកិយនេះ ព្រមទាំងទាស់នឹងពួកវិញ្ញាណនៃសេចក្ដីអាក្រក់នៅស្ថានសួគ៌
ប្រៀបធៀប
រុករក Ephesians 6:12
2
Ephesians 6:18
ទាំងអធិស្ឋាននៅក្នុងព្រះវិញ្ញាណគ្រប់ពេលវេលាដោយការអធិស្ឋាន និងពាក្យទូលអង្វរគ្រប់បែបយ៉ាង ហើយសម្រាប់ការនេះឯង ចូរប្រុងស្មារតីដោយសេចក្ដីព្យាយាមគ្រប់បែបយ៉ាង និងដោយការទូលអង្វរសម្រាប់ពួកបរិសុទ្ធទាំងអស់
រុករក Ephesians 6:18
3
Ephesians 6:11
ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងល្បិចប៉ិនប្រសប់របស់អារក្សសាតាំងបាន។
រុករក Ephesians 6:11
4
Ephesians 6:13
ហេតុនេះ ចូរអ្នករាល់គ្នាយកគ្រប់គ្រឿងសឹករបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចតទល់បាននៅថ្ងៃដ៏អាក្រក់នោះ រួចឈរបានក្រោយពីតទល់សព្វគ្រប់ហើយ។
រុករក Ephesians 6:13
5
Ephesians 6:16-17
ជាមួយនឹងសេចក្ដីទាំងអស់នេះ ចូរយកជំនឿជាខែល ដែលអ្នករាល់គ្នាអាចពន្លត់គ្រាប់ព្រួញភ្លើងទាំងឡាយរបស់អារក្សសាតាំងបានដោយសារខែលនោះ ហើយចូរយកសេចក្ដីសង្គ្រោះជាមួក និងយកដាវរបស់ព្រះវិញ្ញាណដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់
រុករក Ephesians 6:16-17
6
Ephesians 6:14-15
ដូច្នេះ ចូរឈរដោយក្រវាត់សេចក្ដីពិតនៅនឹងចង្កេះរបស់អ្នករាល់គ្នា ហើយពាក់សេចក្ដីសុចរិតជាអាវក្រោះ ទាំងពាក់សេចក្ដីប្រុងប្រៀបនៃដំណឹងល្អអំពីសេចក្ដីសុខសាន្តនៅនឹងជើង។
រុករក Ephesians 6:14-15
7
Ephesians 6:10
ទីបញ្ចប់នេះ ចូរមានកម្លាំងឡើងនៅក្នុងព្រះអម្ចាស់ និងនៅក្នុងព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
រុករក Ephesians 6:10
8
Ephesians 6:2-3
ចូរគោរពឪពុកម្ដាយរបស់ខ្លួន នេះជាបញ្ញត្ដិទីមួយ ដែលមានសេចក្ដីសន្យាជាប់មកជាមួយផង ដើម្បីឲ្យអ្នកបានសេចក្ដីសុខ ហើយមានអាយុវែងនៅលើផែនដីនេះ។
រុករក Ephesians 6:2-3
9
Ephesians 6:1
ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។
រុករក Ephesians 6:1
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ