ខគម្ពីរពេញនិយមពី រ៉ូម 1

ហេតុនេះហើយបានជា​ព្រះ​ប្រគល់​ពួកគេ​ទៅក្នុង​តណ្ហា​ថោកទាប ហើយ​សូម្បីតែ​ស្រី‍ៗ​របស់​ពួកគេ​ក៏​ប្ដូរ​ទំនាក់ទំនង​តាមធម្មជាតិ ទៅនឹង​ទំនាក់ទំនង​ដែល​ខុសធម្មជាតិ​វិញ រីឯ​ប្រុស​ៗ​ក៏​ដូចគ្នាដែរ ពួកគេ​បាន​បោះបង់ចោល​ទំនាក់ទំនង​តាមធម្មជាតិ​ជាមួយ​មនុស្សស្រី ហើយ​ពុះកញ្ជ្រោល​ក្នុង​តណ្ហា​នឹង​គ្នាទៅវិញទៅមក គឺ​ប្រុស​ប្រព្រឹត្ត​អំពើគួរឲ្យអាម៉ាស់​ជាមួយនឹង​ប្រុស ហើយក៏​ទទួល​ទោស​ដែល​សម​នឹង​កំហុស​របស់​ពួកគេ​មកលើ​ខ្លួន​។ ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង រ៉ូម 1