1
រ៉ូម 7:25
អាល់គីតាប
សូមអរគុណអុលឡោះ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់នៃយើង។ ដូច្នេះ ដោយសារគំនិតប្រាជ្ញារបស់ខ្ញុំ ខ្ញុំធ្វើតាមហ៊ូកុំរបស់អុលឡោះ តែដោយសារខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ ខ្ញុំបែរជាធ្វើតាមបញ្ជារបស់បាប។
ប្រៀបធៀប
រុករក រ៉ូម 7:25
2
រ៉ូម 7:18
ដ្បិតខ្ញុំដឹងថា អ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺមិនស្ថិតនៅក្នុងខ្ញុំដែលមាននិស្ស័យលោកីយ៍ទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្ដអំពើល្អបានឡើយ។
រុករក រ៉ូម 7:18
3
រ៉ូម 7:19
ខ្ញុំមិនប្រព្រឹត្ដអំពើល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្ដអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។
រុករក រ៉ូម 7:19
4
រ៉ូម 7:20
ប្រសិនបើខ្ញុំប្រព្រឹត្ដអំពើណាដែលខ្ញុំមិនចង់ធ្វើ បានសេចក្ដីថាមិនមែនខ្ញុំទៀតទេដែលប្រព្រឹត្ដដូច្នេះ គឺបាបស្ថិតនៅក្នុងខ្ញុំវិញទេតើ ដែលប្រព្រឹត្ដ។
រុករក រ៉ូម 7:20
5
រ៉ូម 7:21-22
ដូច្នេះ ចំពោះខ្ញុំដែលចង់ធ្វើអំពើល្អ ខ្ញុំសង្កេតឃើញមានគោលការណ៍មួយនេះថា ខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះ។ ក្នុងជម្រៅចិត្ដរបស់ខ្ញុំ ខ្ញុំពេញចិត្ដនឹងហ៊ូកុំរបស់អុលឡោះណាស់
រុករក រ៉ូម 7:21-22
6
រ៉ូម 7:16
ប្រសិនបើខ្ញុំធ្វើកិច្ចការណា ដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំយល់ស្របនឹងហ៊ូកុំ ហើយទទួលស្គាល់ថា ហ៊ូកុំពិតជាល្អមែន។
រុករក រ៉ូម 7:16
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ