ខគម្ពីរពេញនិយមពី រ៉ូម 16

អុលឡោះ​មាន​អំណាច នឹង​ធ្វើ​ឲ្យ​បង​ប្អូន​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ស្រប​តាម​ដំណឹង‌ល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស តាម​តែ​អុលឡោះ​បាន​សំដែង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ទ្រង់​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក តែ​អុលឡោះ​បាន​សំដែង​ឲ្យ​យើង​ស្គាល់ នៅ​ពេល​នេះ​តាម​រយៈ​គីតាប​ណាពី និង​ស្រប​តាម​បញ្ជា​របស់​អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​បាន​ស្គាល់ ហើយ​ឲ្យ​គេ​ជឿ និង​ស្ដាប់​តាម។ មាន​តែ​អុលឡោះ​មួយ​គត់ ដែល​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!។