1
ម៉ាកុស 9:23
អាល់គីតាប
អ៊ីសាបានប្រាប់ទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើតួនអាចជួយបាន” ដូច្នេះ? អុលឡោះអាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។
ប្រៀបធៀប
រុករក ម៉ាកុស 9:23
2
ម៉ាកុស 9:24
ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំជឿហើយ! សូមមេត្ដាជួយឲ្យខ្ញុំ ដែលជាអ្នកមិនជឿនេះផង!»។
រុករក ម៉ាកុស 9:24
3
ម៉ាកុស 9:28-29
កាលអ៊ីសាចូលទៅក្នុងផ្ទះ ពួកសិស្សសួរអ៊ីសា ដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអ៊ីព្លេសនេះចេញបាន?»។ អ៊ីសាប្រាប់ថា៖ «គេអាចដេញអ៊ីព្លេសប្រភេទនេះបាន លុះត្រាតែទូរអា»។
រុករក ម៉ាកុស 9:28-29
4
ម៉ាកុស 9:50
អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្ដែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងឲ្យវាប្រៃឡើងវិញបាន?
រុករក ម៉ាកុស 9:50
5
ម៉ាកុស 9:37
«អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
រុករក ម៉ាកុស 9:37
6
ម៉ាកុស 9:41
ម៉្យាងទៀត បើអ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់អាល់ម៉ាហ្សៀសខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
រុករក ម៉ាកុស 9:41
7
ម៉ាកុស 9:42
អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកជឿទាំងនេះឲ្យប្រព្រឹត្ដអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកឲ្យគាត់នៅរស់។
រុករក ម៉ាកុស 9:42
8
ម៉ាកុស 9:47
ប្រសិនបើភ្នែកនាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងនគរអុលឡោះមានតែភ្នែកម្ខាងនោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរ៉កា
រុករក ម៉ាកុស 9:47
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ