1
ម៉ាថាយ 8:26
អាល់គីតាប
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ គាត់ក្រោកឈរឡើង គំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។
ប្រៀបធៀប
រុករក ម៉ាថាយ 8:26
2
ម៉ាថាយ 8:8
នាយទាហានជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ ខ្ញុំមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន។
រុករក ម៉ាថាយ 8:8
3
ម៉ាថាយ 8:10
កាលអ៊ីសាឮដូច្នេះហើយ គាត់ស្ងើចសរសើរណាស់ក៏មានប្រសាសន៍ទៅកាន់អស់អ្នកដែលដើរតាមគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រអែលឡើយ។
រុករក ម៉ាថាយ 8:10
4
ម៉ាថាយ 8:13
បន្ទាប់មក អ៊ីសាបានប្រាប់ទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ!»។ អ្នកបម្រើក៏បានជាសះស្បើយនៅពេលនោះ។
រុករក ម៉ាថាយ 8:13
5
ម៉ាថាយ 8:27
ពួកសិស្សនាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វី បានជាខ្យល់ព្យុះ និងសមុទ្រ ស្ដាប់បង្គាប់លោកដូច្នេះ?»។
រុករក ម៉ាថាយ 8:27
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ