«សូមជម្រាបស្តេច អ្នកទាំងនេះប្រព្រឹត្តអាក្រក់ចំពោះណាពីយេរេមាពន់ពេកណាស់ គឺគេយកគាត់ទម្លាក់ក្នុងអណ្ដូង គាត់មុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។ ស្តេចសេដេគាបញ្ជាទៅលោ កអេបេដ-មេលេក ជាជនជាតិអេត្យូពីនោះថា៖ «ចូរនាំទាហានសាមសិបនាក់ទៅជាមួយ ហើយស្រង់ណាពីយេរេមាចេញពីអណ្ដូងមក កុំឲ្យគាត់ស្លាប់ទាន់»។