ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ វិនាសហិនហោច ហើយប្រជាជាតិទាំងនោះនឹងទៅជាចំណុះស្ដេចស្រុកបាប៊ីឡូន អស់រយៈពេលចិតសិបឆ្នាំ។ លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។