គ្រប់ពេលដែលខ្ញុំនិយាយ
ខ្ញុំស្រែកប្រកាសតែអំពីការឃោរឃៅ
និងមហន្តរាយ។
ព្រោះតែបន្ទូលរបស់អុលឡោះតាអាឡា
ពួកគេត្មះតិះដៀល និងសើចចំអក
ឲ្យខ្ញុំ តាំងពីព្រលឹមទល់ព្រលប់។
ប្រសិនបើខ្ញុំសម្រេចចិត្តថា
ឈប់នឹកនាពីបន្ទូលរបស់ទ្រង់
ហើយលែងនិយាយក្នុងនាមទ្រង់ទៀតនោះ
ខ្ញុំនឹងអន្ទះសានៅក្នុងខ្លួន
ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង
ខ្ញុំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង
តែវាមិនព្រមរលត់ទេ។