នៅជំនាន់ដើម អុលឡោះមានបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកណាពី។ គ្រានេះជាគ្រាចុងក្រោយបំផុត ទ្រង់មានបន្ទូលមកយើងតាមរយៈបុត្រានៃទ្រង់។ ទ្រង់បានប្រគល់អ្វីៗទាំងអស់ឲ្យបុត្រាគ្រប់គ្រងជាមត៌ក ទ្រង់ក៏បានបង្កើតពិភពទាំងមូលដោយសារបុត្រាដែរ។