ខគម្ពីរពេញនិយមពី កំណើត​ពិភព​លោក 39

ក្រោយ​មក ភរិយា​ចៅ‌ហ្វាយ​របស់​យូសុះ ចាប់​ចិត្ត​ស្រឡាញ់​យូសុះ ហើយ​បបួល​គាត់​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ យូសុះ​បាន​បដិសេធ គាត់​ពោល​ទៅ​ភរិយា​ចៅ‌ហ្វាយ​របស់​គាត់​ថា៖ «ចៅ‌ហ្វាយ​របស់​ខ្ញុំ បាន​ប្រគល់​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន គឺ​គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​គាត់​ឡើយ។ ក្នុង​ផ្ទះ​នេះ គ្មាន​នរណា​ធំ​ជាង​ខ្ញុំ​ទេ គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប៉ះ​ពាល់​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​វៀរ​លែង​តែ លោក​ស្រី​ម្នាក់​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​គាត់។ ដូច្នេះ ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត​នេះ​បាន​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​អុលឡោះ​បាន​ដែរ»។