រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។ យើងដឹងថា អុលឡោះពុំរាប់មនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ គឺបានសុចរិតដោយសារជំនឿលើអ៊ីសាអាល់ម៉ាហ្សៀសវិញ។ ដូច្នេះយើងក៏បានជឿលើអាល់ម៉ាហ្សៀសអ៊ីសាដែរ ដើម្បីអុលឡោះប្រោសយើងឲ្យបានសុចរិត តាមរយៈជំនឿលើអាល់ម៉ាហ្សៀស គឺមិនមែនដោយបានប្រព្រឹត្ដតាមហ៊ូកុំនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្ដតាមហ៊ូកុំឡើយ។