អុលឡោះដែលឈ្វេងយល់ចិត្ដគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ទ្រង់យល់ព្រមទទួលពួកគេ ដោយប្រទានរសអុលឡោះដ៏វិសុទ្ធឲ្យគេ ដូចទ្រង់បានប្រទានមកយើងដែរ។ អុលឡោះមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសំអាតចិត្ដគេឲ្យបានបរិសុទ្ធ ដោយជំនឿ។