នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំអុលឡោះជាអម្ចាស់ និងតមអាហាររសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។ ក្រោយពីបាននាំគ្នាតមអាហារ និងទូរអារួចហើយ គេបានដាក់ដៃលើអ្នកទាំងពីរ ហើយឲ្យលោកចេញទៅ។