អ្នកត្រូវដឹងឲ្យច្បាស់ថា នៅពេលចុងក្រោយបង្អស់ នឹងមានគ្រាលំបាក មនុស្សម្នានឹងមានចិត្ដអាត្មានិយម ស្រឡាញ់ប្រាក់ ក្រអឺតក្រទមអួតខ្លួន ប្រមាថអុលឡោះ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមឹលគុណ បំផ្លាញអ្វីៗដែលជាសក្ការៈ គេជាមនុស្សអត់ចិត្ដ គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ដ ឃោរឃៅ ស្អប់អំពើល្អ ជាមនុស្សមានចិត្ដក្បត់ ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្ដសប្បាយជាជាងស្រឡាញ់អុលឡោះ។ គេសំដែងអាការៈខាងក្រៅជាអ្នកគោរពប្រណិប័តន៍អុលឡោះ ប៉ុន្ដែ គេបដិសេធមិនទទួលស្គាល់អំណាច ដែលបានមកពីការគោរពប្រណិប័តន៍ទ្រង់នោះឡើយ។ ចូរចៀសចេញឲ្យឆ្ងាយ ពីមនុស្សប្រភេទនេះទៅ។