អំណាចរបស់អុលឡោះប្រទានឲ្យយើងមានអ្វីៗទាំងអស់ សម្រាប់ជីវិតរស់នៅ និងសម្រាប់គោរពប្រណិប័តន៍ទ្រង់។ អំណាចនោះនាំយើងឲ្យស្គាល់ទ្រង់ ដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ទ្រង់ផ្ទាល់ និងដោយសារបារមីរបស់ទ្រង់។ ដោយសារសិរីរុងរឿង និងបារមីនេះ ទ្រង់បានប្រទានអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមបន្ទូលសន្យានៃអុលឡោះ ដើម្បីឲ្យបងប្អូនបានរួមចំណែកជានិស្ស័យនឹងអុលឡោះ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។