ប្រសិនបើខ្ញុំចង់អួតខ្លួន ខ្ញុំក៏មិនមែនល្ងីល្ងើដែរ ព្រោះខ្ញុំគ្រាន់តែនិយាយសេចក្ដីពិត។ ប៉ុន្ដែ ខ្ញុំសុខចិត្ដនៅស្ងៀមវិញ ក្រែងលោមាននរណាម្នាក់ស្មានថា ខ្ញុំមានឋានៈខ្ពស់លើសពីភាពដែលគេឃើញ និងលើសពីពាក្យដែលខ្ញុំនិយាយ។ អុលឡោះបានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលទ្រង់បានសំដែងឲ្យខ្ញុំឃើញ គឺដូចជាមានតំណាងរបស់អ៊ីព្លេសហ្សៃតនមកធ្វើទារុណកម្មខ្ញុំ កុំឲ្យខ្ញុំអួតខ្លួនបានឡើយ។