សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ អុលឡោះជាបិតាប្រកបដោយចិត្តមេត្ដាករុណា និងជាម្ចាស់ដែលជួយសំរាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ អុលឡោះសំរាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសំរាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះអុលឡោះប្រទានឲ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។