សូមសរសើរតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។ អុលឡោះបានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសអ៊ីសាអាល់ម៉ាហ្សៀស ឲ្យរស់ឡើងវិញ ស្របតាមចិត្តមេត្ដាករុណាដ៏លើសលប់របស់ទ្រង់ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ អុលឡោះបម្រុងទុកមត៌កនេះឲ្យបងប្អូននៅសូរ៉កា