បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាម៉ាស្ជិទរបស់រសអុលឡោះដ៏វិសុទ្ធដែលនៅក្នុងបងប្អូន ជារសអុលឡោះដែលបងប្អូនបានទទួលពីអុលឡោះ។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ ដ្បិតអុលឡោះបានបង់ថ្លៃយ៉ាងច្រើនលើសលប់ ដើម្បីលោះបងប្អូន។ ហេតុនេះចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។