គឺទ្រង់ប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយរសអុលឡោះដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់អុលឡោះ។ រសអុលឡោះដដែលប្រទានឲ្យម្នាក់ទៀតមានជំនឿ រសអុលឡោះដដែលប្រទានឲ្យម្នាក់ទៀតចេះប្រោសមនុស្សឲ្យជាពីជំងឺ ឲ្យម្នាក់ទៀតចេះធ្វើការអស្ចារ្យ ឲ្យម្នាក់ទៀតចេះថ្លែងបន្ទូលនៃអុលឡោះ ឲ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឲ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ ឲ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ