លុះជប់លៀងរួចហើយ គាត់ធ្វើតាមបែបដដែល គាត់យកពែងមកកាន់ ទាំងបាននិយាយថា “នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើង ដោយឈាមរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ”។ រៀងរាល់ពេលដែលបងប្អូនពិសានំបុ័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីអ៊ីសាជាអម្ចាស់ស្លាប់ រហូតដល់គាត់មកវិញ។